សម្ដេច សាយ ឈុំ អញ្ជើញជាអធិបតី ពិធីក្រុងពលីសុំជោគជ័យដល់កម្មវិធីសំណេះសំណាលស្អែកនេះ
AKP ភ្នំពេញ ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៦--






សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីពិធីក្រុងពលីបែបសាសនាតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំឱ្យពិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនាថ្ងៃស្អែក នៅមជ្ឈមណ្ឌលកោះពេជ្រ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
រូបថត៖ អុក សុខខឿន





