ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួនពីរ នៃក្រុងកំពង់សោម ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាក្រសួងដែនដីនគរូបនីយកម្ម និងសំណ ង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល នវត្ថុជូនប្រជាពល រដ្ឋសង្កាត់បឹងតា ព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់ សោម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅផ្សារកោះគ្រួស សង្កាត់បឹងតាព្រ ហ្ម ក្រុងកំពង់សោម ។

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណ ង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានថ្លែងអបអរសាទរចំពោះប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ នៃក្រុងកំពង់សោម ព្រមទាំងកោតស រសើរក្រុមការងារមន្ទីរដែនដីខេត្តបានខិតខំសម្រេចកិច្ចការនេះ និងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងការចុះបញ្ជីក្បាលដីដែលត្រូវផ្តល់ជូននាពេលនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឪ្យដំណើរការនៃការចុះបញ្ជីដីធ្លី ចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសមានភាពងាយស្រួល ឆាប់រហ័ស និងទទួលបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីប្រកបដោយប្រសិទ្ធិភាព។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បណ្ណដែលចែកជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន ២ ៤៨២បណ្ណ ក្នុងនោះចំនួន ២ ០៨៨បណ្ណ (អំណោយពីរដ្ឋពន្ធសូន្យ,ទិញលក់បានបង់ពន្ធប្រថាប់ត្រារួច ) ដោយឡែកនៅសល់ ៣៩៤បណ្ណទៀត ពុំទាន់អាចចែកបាននៅឡើយ ព្រោះមានការពាក់ព័ន្ធនឹងការទិញលក់ត្រូវបង់ពន្ធប្រថាប់ត្រាជាមុនសិន។ ចំពោះក្បាលដីតាមសង្កាត់នីមួយៗ មានដូចខាងក្រោម សង្កាត់បឹងតាព្រហ្ម មានចំនួនសរុប ២,១៨៩បណ្ណ ក្នុងនោះ −ភូមិបឹងជុំមានចំនួន ៦៣៩ក្បាលដី −ភូមិភ្នំតូចមានចំនួន ៤៧១ក្បាលដី −ភូមិទឹកចេញមានចំនួន ២៦៩ក្បាលដី −ភូមិដូនលយមានចំនួន ៣៧៣ក្បាលដី និងភូមិបឹងតាព្រហ្មមានចំនួន ៤៣៧ក្បាលដី។

សង្កាត់អូរជ្រៅមានចំនួន ២៩៣បណ្ណ ក្នុងនោះ −ភូមិអូរជ្រៅមានចំនួន ៤៤ក្បាលដី −ភូមិស្រែចាមក្រោមមានចំនួន ៨៧ក្បាលដី −ភូមិស្រែចាមលើមានចំនួន ១០៨ក្បាលដី និងភូមិស្រែក្នុងមានចំនួន ៥៤ក្បាលដី។
ឯកឧត្តម អភិបាលខេត្តបានបន្តថា វិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុចែកជូនបងប្អូនប្រជាពលរដ្ឋ គឺមាន ៣ប្រ ភេទ ១.ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យ។ ២.ក្បាលដីដែលទទួលបានអំណោយពីជីដូនជីតា ឬឪពុក ម្ដាយចែកឱ្យដែលតម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាស្មើសូន្យជាមុនសិន។ ៣.ក្បាលដីដែលបានមកពីការទិញលក់បន្តដៃគ្នា ដែលតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ.ដនសស.ខេត្ត ដើម្បីទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិន។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលអាណត្តិទី៧ ក្នុងបញ្ចកោណទី៤ មុំទី៤ ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែល ឯកឧត្តម សាយ សំអាល់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន ១៥ចំណុច ក្នុងនោះគោលនយោបាយអាទិភាពគន្លះទី៥ គឺ “ការងារចុះបញ្ជីដីធ្លី ” ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភា ពនៃការកាន់កាប់ដីធ្លី ស្របតាមទិសស្លោក “បញ្ចប់ការចុះបញ្ជីដីធ្លី ” “សេវាគាប់ចិត្ត ” និង“បរិយាកាសគ្មានវិវាទ ”។
ជាមួយគ្នានេះ ការចុះបញ្ជីដីធ្លីជូនបង ប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក នៅទូទាំងខេត្តព្រះសីហនុ គឺជាផ្នែកមួយសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លីតាមរយៈការទទួលបានបណ្ណកម្មសិទ្ធិ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណគុណដល់ក្រុមការងាររបស់មន្ទីរដែនដីខេត្ត បានខិតខំបំពេញការងារដោយមិនគិតពីការនឿយហត់ ដើម្បីសម្រេចការវាស់វែង និងឈានចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងសង្កា ត់ទាំងពីរនាពេលនេះ ព្រមទាំងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លី សូមថែរក្សាទុកដាក់ឪ្យបានល្អជៀសវាងការបាត់បង់ និងខូចសន្លឹកបណ្ណ ព្រោះបណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តមួយដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋដែលមិនមានជនណាម្នាក់មកដកហូត ឬរំលោភយកបានឡើយ ជាពិសេសធានាបាននូវសិទ្ធិរបស់អ្នកកាន់កាប់ដីធ្លីក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិ យើងអាចយកទៅខ្ចីប្រាក់ ដាក់បញ្ចាំ ហ៊ីប៉ូតែក និងជាឯ កសារសំអាងផ្លូវច្បាប់នៅពេលមានជ ម្លោះដីធ្លី និងធ្វើឪ្យកាន់តែប្រសើរនឹងងាយស្រួលក្នុងការលក់ ដូរ អំណោយ លើអចលន វត្ថុ អាចបង្កើតម្លៃដី ព្រោះទីផ្សារដីធ្លីប្រកបដោយទំនុកចិត្ត និងជាការរួមចំ ណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕
ដោយ៖ ងូ សុមុនី





