ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ជួបសំណេះ សំណាលជាមួយគ្រួសារអតីតយុទ្ធជននិងចែកផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ត មនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេ ខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯក ឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបា លខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីនិងនិវត្តជនអតីតយុទ្ធជនផងដែរ។

ក្នុងឱកាសនោះឯកឧត្តនាយឧត្តមសេនី យ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាចានាចក្រកម្ពុជា ផ្តាំផ្ញើសួរសុខដល់បងប្អូនពលរដ្ឋយើងទាំងអស់គ្នាត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗនិងខិតខំប្រឹងប្រែងបំពេញការ ងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោ បាយឡើយ ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា រាជរដ្ឋាភិបាល បានប្រគល់ដីសម្បទានសង្គមកិច្ច ទំហំ ៤០ម គុណ ៥០ម និងផ្ទះប៉ិតរចនាបថខ្មែរទំហំ ៦.៥ ម គុណ ៧.៣ ម ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រ ។ ផ្ទះនេះកសាងឡើងតាមលក្ខណៈបច្ចេកទេសដែលមានភាពធន់នឹងគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) ។ ផ្អែកតាមលក្ខខ័ណ្ឌ លើនេះក្រោយពីទទួលមានដី និងផ្ទះរួចហើយ ម្ចាស់ផ្ទះមានសិទ្ធស្នាក់នៅជាអចិន្ត្រៃយ៍ ព្រមទាំងមុនរយៈពេល០៥ឆ្នាំ មិនអាចលក់ដូរ និងផ្ទេរកម្មសិទ្ធិជូនអ្នកផ្សេងបានឡើង ។ ត្រូវយកចិត្តទុកដាក់ក្នុងការ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ ។

ថ្លែងក្នុងបរិបទនេះឯកឧត្តមឧត្តម សេនី យ៍ឯក ហ៊ុន ម៉ានិត ឯកឧត្តនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីមនិងឯកឧត្តមអមដំណើរ បានប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅ មិនសមរម្យ ចំនួន ១០០គ្រួសារ ទទួលដីកសិកម្ម និងលំនៅដ្ឋាន ក្នុងមួយគ្រួសារ ទទួលបានដីឡូត៏និងផ្ទះមួយប្លង់ស្មើៗគ្នា ក្នុងនោះមាន អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ី១យួរ, និងថវិកាមួយចំនួនផងដែរ៕



ដោយ៖ បៃ ស៊ីថុន





