ក្រុមត្រួតពិនិត្យការធ្វេីអាជីវកម្ម អាជ្ញាធរទន្លេសាប ចុះវាយតម្លៃពីការកែច្នៃត្រី ផ្សារឆ្នាំង និងផ្សារឆ្នុកទ្រូ
AKPភ្នំពេញថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦–ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ
នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងផ្សារឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សកម្មភាពចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប ។ ការសិក្សានេះមានសារៈសំខាន់ ដែលអាចអោយយើងដឹងពីស្ថានភាពនៃធនធានជលផល ស្ថានភាពនៃការធ្វើអាជីវកម្មធនធានជលផល ដឹងពីបរិមាណនៃផលចាប់របស់អ្នកនេសាទ ភាពសម្បូររបស់ត្រី ដឹងពីបរិមាណត្រីយកមកកែច្នៃ បច្ចេកទេសនៃការកែច្នៃ ចរន្តទីផ្សារ បញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប ។

ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយអ្នកកែច្នៃត្រី និងអ្នកនេសាទ និងសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី ៕

ដោយ៖ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





