ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្ដីពីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ពិធីនេះដោយមានការអញ្កជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជា សុខរិទ្ធ អភិបាលរងខេត្ត លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដេរ។

ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ក្នុងកិច្ចប្រជុំនេះគឺការអនុវត្តដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គ្រប់ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាពសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះឯកឧត្តមសន្តិបណ្ឌិតបានបន្តទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ ចូល រួមយ៉ាងសកម្មក្នុងការការពារនិងតាមដានយកចិត្តទុកដាក់ទប់ស្កាត់មិនឱ្យកើតមានឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាប្រឈមជាសកលមួយ ដោយទាមទារវិធីសាស្ត្ររួម និងការឆ្លើយតបជាសកលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួល ថ្នាក់ជាតិ ដើម្បីការពារមិនឱ្យកើតមានងាយនឹងរងហានិភ័យពីប្រព័ន្ធអ៊ីនធឺ ណិត។

ថ្លែងក្នុងបរិបទនេះឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ទៀតថា ទប់ស្កាត់ឱ្យបានក្នុងករណីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ រួមទាំងការបោក ប្រាស់តាមបច្ចេកវិទ្យា វាជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសាធារណៈ និងទប់ស្កា ត់បណ្តាញឧក្រិដ្ឋកម្ម គឺជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូ លាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឱ្យមានប្រសិទ្ធិភាព៕

ដោយ ៖បៃ ស៊ីថុន





