កងពលតូចដឹកជញ្ជូនលេខ៩០ទទួលបានអំណោយដែលជាគ្រឿងឧបភោគបរិភោគសម្រាប់បំពេញបេសកកម្មការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ រួមជាមួយនាយទាហានអមដំណើរបាននាំយកអំណោយដ៏មានតម្លៃមកឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩០ សម្រាប់បំពេញបេសកកម្មការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ អំណោយរួមមាន បារីចំនួន១០ប៊ិច ទឹកបរិសទ្ធវីតាល់ចំណុះ១.៥លីត្រចំនួន៤៨កេស សាច់ក្រក់ចំនួន១៣០គីឡូ និងទឹកក្រូចចំនួន៥០កេស។

ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ មានប្រសាសន៍ថា ចំពោះអំណោយដែលអង្គភាពទទួលបានទាំងអស់នេះ អង្គភាពត្រូវជូនដល់កងកម្លាំងរបស់កងពលដែលកំពុងបំពេញភារកិច្ច បានប្រព្រឹត្តនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលតំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំងកងពល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងសូមជូនពរដល់ឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពល: ជារៀងរហូត៕

ដោយ សំ សាម៉ន (ប្រភព៖ បញ្ជាការកងទ័ពជើងគោក)





