ពិធិដង្ហែក្បួនបុណ្យវិសាខបូជា នៅក្នុងក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--








វត្តដំណាក់ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំដង្ហែក្បួនបុណ្យវិសាខបូជា ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ ដោយក្បួនដង្ហែនេះមានការនិមន្ត និងចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។
បុណ្យវិសាខបូជា ប្រារព្វធ្វើឡើងដើម្បីរម្លឹកដល់ ១. ខួបថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ២.ខួបថ្ងៃព្រះពុទ្ធទ្រង់បានត្រាស់ដឹង និង៣. ខួបថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។
រូបថត៖ ឃុត សៅ





