ក្រុមការងារ អាជ្ញាធរទន្លេសាប ចុះត្រួតពិនិត្យការធ្វេីវារីវប្បកម្មនៅសង្កាត់ចំនួនបួនក្នុង ក្រុងពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វេីអាជីវកម្មលេីធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វេីអាជីវកម្ម និងអភិរក្ស របស់អាជ្ញាធរទន្លេសាបនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានចុះសិក្សាការធ្វេីវារីវប្បកម្ម ស្ថិតនៅសង្កាត់ចំនួនបួនួមមាន សង្កាត់រលាប សង្កាត់ចំរេីនផល សង្កាត់ផ្ទះព្រៃ និងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រុមការងារចុះសិក្សាមានគោលបំណងនៃសកម្មភាពរួមមាន ការតាមដានលេីស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងស្រះ ការសិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រីចិញ្ចឹម និងបច្ចេកទេសនៃការចិញ្ចឹម សិក្សាលេីចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលេីសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី និងសិក្សាពីផលបះពាល់នៃការធ្វេីវារីវប្បកម្មនៅជុំវិញបឹងទន្លេសាប។

ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយវារីវប្បករលេីការចិញ្ចឹមត្រីតាមបែរ ស្រះ និងការប្រេីប្រាស់ប្រភេទចំណី និងសម្ភាសន៍ជាមួយអាជីវករទិញ លក់ត្រីនុយ លេីប្រភព និងតម្លៃត្រី។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ ការធ្វេីវារីវប្បកម្ម ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕

ដោយ៖ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





