អនុប្រធានអាជ្ញាធរទន្លេសាបប្រជុំពិភាក្សាពីការផ្តួចផ្តើមរៀបចំគម្រោងមូលនិធិបរិស្ថានពិភពលោក GEF ជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៩--លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ហើយគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ Dr. Divid Zhou ហើយកិច្ចប្រជុំបានពិភាក្សាការផ្តួចផ្តើមរៀបចំគម្រោងមូលនិធិបរិស្ថានពិភពលោក GEF ។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងថា ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើបញ្ហាសំខាន់ចំនួនបឺគឺទី១ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយូរអង្វែង រវាងអាជ្ញាធរទន្លេសាប និងភាគីចិនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (Nanijing Hydraulic Research Institute-NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី២ ចែករំលែកបទពិសោធន៍ ទិន្នន័យព័ត៌មានអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះ បរិស្ថាន និងបញ្ហាប្រឈមនានា ដែលបាន និងកំពុងកើតមានឡើងនៅបឹងទន្លេសាប និងបឹងមួយចំនួននៅប្រទេសចិន និងទី៣ ពិនិត្យនិងពិភាក្សាលើការកិច្ចសហប្រតិបត្តិការលើការផ្តួចផ្តើមសិក្សារៀបចំគម្រោងអនុវត្តរួមគ្នាស្តីពី“ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) សម្រាប់ទន្លេសាប” ដែលទទួលហិរញ្ញប្បទានពី (GEF) បន្ទាប់ពីតំណាងវិទ្យាស្ថានស្រាវជ្រាវធារាសាស្ត្រណានជីង(NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើបទបង្ហាញ ពី “ Tonle Sap & GEF Brainstorming “។

កិច្ចប្រជុំនេះធ្វើឡើងពីចម្ងាយតាមរយៈ Zoom Meeting រវាងក្រុមការងារអាជ្ញាធរទន្លេសាប ជាមួយក្រុមការងារបច្ចេកទេស នៃវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (Nanijing Hydraulic Research Institute-NHRI) (NHRI) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





