ប្រតិភូព្រះសង្ឃសៅលីង និមន្តមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅខេត្តសៀមរាប
AKP កណ្តាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ —





ប្រតិភូព្រះសង្ឃវត្តសៅលីងចំនួន ១៦អង្គ និមន្តមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងរួមគ្នារវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថៃជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១ ០០០នាក់។
រូបថត៖ ក្រសួងទេសចរណ៍





