មន្ត្រីជាន់ខ្ពស់ក្រសួងការបទេសកម្ពុជា ស្វែងយល់ពីដៃគូពាណិជ្ជកម្ម និងដក ស្រង់បទពិសោធន៍ដែលផ្តោតទៅលើចក្ខុវិស័យ គោលនយោបាយ និងយុទ្ធសាស្រ្តពីចិន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥---
មន្ត្រីជាន់ខ្ពស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានស្វែងយល់ពីដៃគូពាណិជ្ជកម្ម និងដកស្រង់បទពិសោធន៍ដែលផ្តោតទៅលើចក្ខុវិស័យ គោលន យោបាយ និងយុទ្ធសាស្រ្តពីសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខា ធិការ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ អមដោយឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃកាលពីពេលថ្មីៗនេះ បានទទួលជួបសម្តែងការគួរសមពីសំណាក់ លោក Wu Zhengping អគ្គនាយកប្រតិបត្តិនៃការិយាល័យពិព័រណ៍ការនាំចូលរបស់ចិន(CIIE) ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើ ងពីគោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីដៃគូពាណិ ជ្ជកម្ម និងដកស្រង់បទពិសោធន៍ដែលផ្តោតទៅលើចក្ខុវិស័យ គោលន យោបាយ និងយុទ្ធសាស្រ្ត ដើម្បីជាធាតុចូលក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការទូតសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខា ធិការ បានកត់សម្គាល់ពីឱកាសនៃការពង្រីកវិសាលភាពនៃការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ក្នុងន័យបង្កើនប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ជាការឆ្លើយតបលោក Wu Zhengping បានបង្ហាញពីការចូលរួមកន្លងមករបស់ CIIE ក្នុងការជំរុញការនាំចូលទំនិញរបស់កម្ពុជាមកក្នុងទីផ្សារប្រទេសចិន តាមរយៈ «ពិរណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» ព្រមទាំងបានបង្ហាញអំពីគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ពិសេសដាច់ ដោយឡែកសម្រាប់កម្ពុជាក្នុងការជំរុញការនាំចូលមកប្រទេសចិន។
លោកជំទាវរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ CIIE និងកិច្ចសហការដ៏ជិតស្និតនៅថ្ងៃអនាគត៕
ដោយ៖ ប៊ុនរិទ្ធ





