លោកស្រីប៉ាង ដានី៖ស្ត្រីគ្រប់រូបត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយចាប់យកចំណេះដឹង និងជំនាញដើម្បីប្រសិទ្ធភាពការងារ
AKP កំពង់ចាម ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា ស្ត្រីគ្រប់រូបត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយចាប់យកចំណេះដឹង និងជំនាញដើម្បីប្រសិទ្ធភាពការងា ព្រោះសមត្ថភាព និងចំណេះដឹងគឺជាគន្លឹះដ៏សំខាន់ក្នុងការ បំពេញការងារក្នុងគ្រួសារក៏ដូចជាការចូលរួមកសាងសង្គមមួយ ប្រកបដោយសមភាព សមធម៌ បរិយាបន្ន និងការអភិវឌ្ឍន៍យ៉ាងមានចីរភាពបំផុត។

ដូចនេះស្ត្រីគ្រប់រូប បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជឿជាក់លើ ខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការកែលម្អសេវារដ្ឋបាលរួមចំណែកការអភិវឌ្ឍន៍សង្គមជាតិក្នុងការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធនធានមនុស្សជាកត្តាចំបងក្នុងគោលនយោបាយទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។លោកស្រីថ្លែងបែបនេះនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី៖ «ការបង្កើនភាពអង់អាចសម្រាប់ស្ត្រី នៅក្នុងការផ្ដល់សេវារដ្ឋបាល » នៅសាលប្រជុំធំសាលាខេត្ត។

លោកស្រី អភិបាលរងខេត្តបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង សមត្ថភាព ទំនុកចិត្តរបស់ស្ត្រី ក្នុងការអនុវត្តន៍តួនាទីរបស់ខ្លួនក្នុងវិស័យរដ្ឋបាល និងលើកកម្ពស់ស្មារតីការយល់ដឹងអំពីសមភាពយេនឌ័រ និងគាំទ្រផ្លូវចិត្ត ស្មារតីដល់ស្ត្រីផងដែរ។ឆ្លើយតបបាន គឺយើងត្រូវ ចាប់យកចំណេះដឹង និងជំនាញ។ ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនតាមរយៈការសិក្សាបន្ថែម ។ត្រូវ ចិត្ត ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព និងភាព ងាយស្រួលក្នុងការផ្តល់សេវាដើម្បីបង្កើនទំនុកចិត្ត និងអភិវឌ្ឍន៍ សមត្ថភាពរបស់ស្ត្រី៕


ដោយ ឆាយ ម៉ុត





