មជ្ឈមណ្ឌល ACCB ទទួលសត្វពង្រូលមួយក្បាល បន្ទាប់ពីនគរបាខេត្តបន្ទាយមានជ័យរឹបអូសពីទីផ្សារ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--មន្ត្រីមជ្ឈមណ្ឌល ACCB បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា កាលពីពេលថ្មីៗនេះ ខាងអាជ្ញាធរបានទាក់ទងមកមជ្ឈមណ្ឌល ACCB ពួកយើងអំពីសត្វពង្រូលមួយក្បាល ដែលសមត្ថកិច្ចបានរឹបអូសពីទីផ្សារមួយនៅខេត្តបន្ទាយមានជ័យ។ ពួកយើងបានចុះទៅយកសត្វនោះ និងដឹកវាត្រឡប់មកកាន់មជ្ឈមណ្ឌលរបស់យើងវិញ បន្ទាប់ពីវាបានឆ្លងកាត់ការធ្វើតេស្តសុខភាពយ៉ាងហ្មត់ចត់ និងការសង្កេតមើល ដើម្បីធានាថាវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលែងទៅព្រៃវិញ។

ពង្រូលញីនេះហាក់ដូចជាមិនបានរងរបួសឡើយ ហើយត្រូវបានអនុញ្ញាតឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិវិញនៅថ្ងៃបន្ទាប់។ មជ្ឈមណ្ឌល ACCB មានសេចក្តីរីករាយក្រៃលែង ដែលសត្វនេះបានរួចផុតពីវាសនាដែលត្រូវគេជួញដូរនៅតាមទីផ្សារ ដែលពង្រួលជាច្រើនទៀតមិនសូវមានសំណាងដូច្នេះទេ។ ពង្រូលគឺជាសត្វដែលត្រូវបានជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសត្វដែលកំពុងរងគ្រោះជិតផុតពូជបំផុតនេះ ចំនួនរាប់លានក្បាលត្រូវបានសង្ស័យថាត្រូវបានចាប់យកដោយខុសច្បាប់ជារៀងរាល់ឆ្នាំ ដើម្បីយកសាច់ និងស្រកា ដោយសារតែជំនឿខុសថាវាមានគុណសម្បត្តិអាចប្រើជាឱសថ ហើយក៏ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃឋានៈសង្គមផងដែរ។

មជ្ឈមណ្ឌល ACCB សូមថ្លែងអំណរគុណជាពិសេសទៅដល់នគរបាលខេត្តបន្ទាយមានជ័យ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយសម្របសម្រួលការជួយសង្គ្រោះសត្វពង្រូលនេះ៕
ដោយ ណយ នឿន (ប្រភព៖ ACCB)





