អ្នកនាំពាក្យក្រសួងបរិស្ថាន៖ការប្រទះឃើញហ្វូងដំរីខេត្តមណ្ឌលគិរីគឺជាសញ្ញាល្អនៃវត្តមានសត្វកម្រនៅកម្ពុជា
AKPភ្នំពេញ ថ្ងៃទី២១ខែមេសា ឆ្នាំ ២០២៦--ក្រោយប្រជាពលរដ្ឋបានប្រទះឃើញដំរីព្រៃជាច្រើនក្បាលក្នុងនេះមានតូចមានធំ កំពុងចុះលេងទឹកអូរក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនោះ អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងដោយអបអរសាទរ និងចាត់ទុកថាជាសញ្ញាបង្ហាញនូវលទ្ធផលល្អប្រសើរនៃកិច្ចប្រឹងប្រែងលើការងារអភិរក្សរបស់កម្ពុជា។
គួរបញ្ជាក់ថាប្រជាពលរដ្ឋបានប្រទះ ឃើញហ្វូងដំរីចុះលេងទឹកមួយហ្វូងនៅជិតរមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថាកម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថា នបានលើកឡើងដែរថា ក្រសួងបរិ ស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់ បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថ យជម្លោះរវាងមនុស្សនិងដំរីជដើម។
ឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងដោយបញ្ជាក់ថាការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ ការពារធម្មជាតិ៕
ដោយ៖មករា





