ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពក្រុមការងារអធិ ការកិច្ចវិស័យពិការភាព
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦-- លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខា ធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព ។

ក្នុងសិក្ខាសាលានៅទីស្តីការក្រសួង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខា ធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សិក្ខាសាលាមានគោល បំណង ដើម្បីពង្រឹងសមត្ថភាពភាពក្រុមការងារអធិការកិច្ចវិស័យពិការភាពថ្នាក់រាជធានី ខេត្ត ក្នុងការជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន វិស័យឯកជន បំពេញកាតព្វ កិច្ចចុះបញ្ជីកាលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងជ្រើសរើសជនមានពិការភាពដើម្បីចូលបម្រើការងារ ។

ក្នុងសិក្ខាសាលានោះមានការអញ្ជើញចូលពី ឯកឧត្តម អគ្គនាយក នៃអគ្គនា យកដ្ឋានស្តារសម្បទា លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានរដ្ឋបាលសិទ្ធិជនពិការ លោក លោកស្រី ក្រុមការងារអធិការកិច្ចវិស័យពិការភាព ថ្នាក់ រាធានី ខេត្ត ចូលរួមសរុបប្រមាណ ៦០ នាក់ ៕

ដោយ ៖ណយ នឿន ,ប្រភព៖ក្រសួងសង្គមកិច្ច





