ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចជូនដល់កងកម្លាំងកង យោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦-- នៅកងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ចរបស់កង យោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលថ្មី ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានការចូល រួមពី មេបញ្ជាការរង និងនាយទាហាន ការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច កងអនុសេនាធំ ក្រោមចំណុះអង្គភាពនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការបានមានប្រសាសន៍ផ្សព្វផ្សាយយ៉ាងស៊ីជម្រៅនូវសភាព ការណ៍វិវត្តន៍ថ្មីៗ ទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសស្ថានភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជា ក់អំពីការតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពនានា ពាក់ព័ន្ធនឹងការ សាងសង់ហេដ្ឋារចនាសម្ព័ ន្ធនៅតំបន់មួយចំនួន ដែលអាចប៉ះពាល់ដល់បូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់ព្រះរាជា ណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅការងារ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កង កម្លាំងទាំងអស់ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហា ក្សត្រ និងការពារបូរណភាពទឹកដីឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ត្រូវអនុវត្តបទបញ្ជា គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹក នាំគ្រប់លំដាប់ ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ។ ត្រៀមលក្ខណៈសម្បត្តិ បន្តពង្រឹងសមត្ថភាព និងស្មារតីម្ចាស់ការ ក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងរំលោភ បំពានដែនអធិបតេយ្យភាពជាតិ។

ជាទីបញ្ចប់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដាស់តឿនដល់យោធិនទាំងអស់ ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីបុព្វហេតុបម្រើសង្គមជាតិ និងផ្ដល់ភាពសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល៕
ដោយ ៖សំ សាម៉ន ,ប្រភព៖កងពលតូចដឹកជញ្ជូនលេខ៩៩





