អភិបាលរងខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនាឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ខែមេសាឆ្នាំ២០២៦--លោក លី វេត អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនាឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២៦នៅសាលប្រជុំប្រាសាទតោនៃរដ្ឋបាលខេត្តកំពង់ធំ។

លោក លី វេតបានញ្ជាក់ថាសម្ភារៈនិងថវិកាសម្រាប់ការងារគាំទ្រដល់សកម្មភាពចុះមូលដ្ឋាននៅមានលក្ខណៈល្អប្រសើរ។ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ទឹកប្រឡាយទឹកសំណង់សិល្បការ ទ្វារទឹក លូទឹក សំណង់ស្ទាក់ទឹក អគ្គិសនីនិងទឹកស្អាតជាដើម។ល។

ឆ្លើយតបសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ដីព្រៃនៅតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននិងគម្របព្រៃឈើឆ្នាំ២០០២។ កសិផលនិងផលិតផលខ្មែរ ទទួលបានការគាំទ្រនិងមានទីផ្សារខ្ពស់។ផលិតផលទេសចរណ៍ក្នុងខេត្តកំពង់ធំកំពុងតែមានការរីកចម្រើនជាបណ្ដើរៗ។ គ្រឹះស្ថានសិក្សាមានអគារសិក្សាបណ្ណាល័យ សម្ភារនិងឧបករណ៍ផ្សេងៗ ព្រមទាំងចំនួនគ្រូបង្រៀនមានគ្រប់គ្រាន់។ ការផ្តល់សេវាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាននិងអត្តសញ្ញាណប័ណ្ណនិងសេវាពាក់ព័ន្ធនឹងដីធ្លីនៅមូលដ្ឋានគឺបម្រើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបានបន្ថែមទៀតថាតាមរយៈកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហការពីក្រុមការងារជាខ្សែទទឹងខេត្តកំពង់ធំសម្រេចបានសមិទ្ធផលជាច្រើនទៀត ជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំនិងសុខាភិបាល ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗជាច្រើនទៀត។ការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ការជំរុញអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនៅតាមសាលារៀនគោលដៅ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ ផ្តោតលើវិស័យស្រូវស្វាយចន្ទី កៅស៊ូ វារីវប្បកម្ម ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម ដោយបានសហការជាមួយដៃគូនានាក្នុងនោះរួមមាន ការដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តខេត្តកំពង់ធំ។
លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានដាក់គោលដៅជំរុញសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែសកម្មនិងផុលផុស។
លោកបានលើកឡើងថាក្រុមការងារបានដាក់ចេញនូវទិសដៅជាមូលដ្ឋានគឺជំរុញការលើកកម្ពស់សមត្ថភាពរបស់អង្គភាពនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវភាពជាម្ចាស់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយនិងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធី គោលនយោបាយអាទិភាពទាំង៦និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលផ្លែផ្កា និងជាក់ស្តែង។ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំ ដោយផ្តល់អាទិភាពលើ(ផ្លូវ ថ្នល់ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត) ដោយខិតខំស្វែងរកការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីអនុវត្តឱ្យចំគោលដៅ និងមានប្រសិទ្ធ។ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យកសិកម្ម កសិ-ឧស្សាហកម្មនិងវិស័យផ្សេងៗទៀត ដើម្បីបង្កើនសក្តានុពលនៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖ ស៊ុម វណ្ណា





