អង្គការ MCC ធ្វើការកត់ត្រាជាផ្លូវការលើកដំបូងបង្អស់នៃ "ការបន្តពូជរបស់ផ្កាថ្ម" នៅប្រជុំកោះខេត្តកែប
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—ក្រោមពន្លឺព្រះច័ន្ទដ៏ត្រចះត្រចង់ ក្រុមការងាររបស់ អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានសង្កេតឃើញនូវ "ការផ្ទុះឡើងនៃជីវិត" នៅក្រោមផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់។ នោះគឺជាការបង្កកំណើតរបស់ផ្កាថ្មក្នុងពេលដំណាលគ្នា (Coral Spawning)។ នេះបើតាមការឱ្យពីអង្គការ MCC នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ក្នុងចលនាដ៏ស៊ីចង្វាក់គ្នាបំផុត បណ្ដុំផ្កាថ្ម បានបញ្ចេញពង និងមេជីវិត (Gamete bundles) ដែលធ្វើឱ្យផ្ទៃទឹកដ៏ងងឹត ប្រែទៅជាពោរពេញដោយគ្រាប់ពន្លឺពណ៌សតូចៗអណ្តែតពេញសមុទ្រ។ បាតុភូតធម្មជាតិដែលកើតឡើងតាមរយ:អងដំណេីរវិលជុំរបស់ព្រះច័ន្ទនេះ គឺជាមូលដ្ឋានគ្រឹះនៃការកកើតឡើងថ្មីរបស់ផ្កាថ្ម។ លើសពីនេះទៅទៀត ការកកើតឡើងនេះមានភាពចម្រុះនៃប្រភេទពូជជាច្រើន (Genetic Diversity) ដែលចាំបាច់សម្រាប់ផ្កាថ្មជំនាន់ក្រោយអាចលូតលាស់ និងរីកសាយភាយបានយ៉ាងល្អ។
អ្វីដែលសំខាន់បំផុតនោះគឺ អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានធ្វើការរកឃើញនេះគឺជាការកត់ត្រាជាផ្លូវការលើកដំបូងបង្អស់នៃ "ការបន្តពូជរបស់ផ្កាថ្ម" នៅក្នុងប្រជុំកោះនៃខេត្តកែប ៕



ដោយ៖ ណយ នឿន (ប្រភព៖MCC)





