មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នឹងប្រារព្ធធ្វើឡើងនាឆ្នាំនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦—មហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៦ ជាមួយខ្សែភាពយន្តចំនួន ១៥០ រឿង មកពី ៤០ ប្រទេស រួមទាំងភាពយន្តខ្មែរប្រហែល ៦០ រឿង ។
ការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីការរៀបចំនៅសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penhរួចមក។

ប្រភពខាងលើនេះបានបញ្ជាក់ថាការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នេះដែរគឺធ្វើឡើង
ដើម្បីអបអរសាទរវិស័យភាពយន្ត ការសន្ទនា និងការផ្លាស់ប្តូរសិល្បៈរវាងកម្ពុជានឹងភាពយន្តបរទេស។

ជាមួយគ្នានេះដែរចំពោះមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះក៏មានកម្មវិធីពិសេសធំៗចំនួន៣ រួមមាន៖ កម្មវិធីរំលឹកស្នាដៃឆ្នើមនៃ អ្នកស្រី អួង កន់ធួក (សិតា អួង)(Tribute to Uong Kan Thouk), កម្មវិធីប្រទេសនិយាយភាសាបារាំងឬហ្វ្រង់កូហ្វូនី (Mondes Francophones) និងកម្មវិធី គ្រាប់ពូជនៃសន្តិភាព៖ មេរៀនពីអតីតកាល (Seeds of Peace: LessonsfromthePast)។

គួរបញ្ជាក់ថាក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់វត្តមានឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ដែលជាមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌, ឯកឧត្តមឯកអគ្គរដ្ឋទូត កណាដា អូស្ត្រាលី តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា (UNESCO) ប្រចាំកម្ពុជា, សិល្បករ FONKi, ផលិតករ អ្នកដឹកនាំរឿង និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនរូប៕

ដោយ៖មករា





