សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបធ្វើមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥–










សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដែលនេះជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានគោលដៅកាតព្វកិច្ចចំនួន បី គឺ÷ ១) ការធានាអាយុជីវិត ២) ការធានាសុខសុវត្ថិភាព ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





