កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺគ្រុនផ្តាសាយបក្សីធ្ងន់ធ្ងរមួយករណីទៀត
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺគ្រុនផ្តាសាយបក្សី (AI) ធ្ងន់ធ្ងរមួយករណីផ្សេងទៀតនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅភាគពាយ័ព្យនៃប្រទេស។
យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានឱ្យដឹងថា ករណីនេះត្រូវបានគេរកឃើញនៅកសិដ្ឋានមួយកន្លែងក្នុងទីក្រុងHwaseong ខេត្ត Gyeonggi ដែលជំរុញឱ្យអាជ្ញាធរចាត់វិធានការចត្តាឡីស័ក។
ករណីនេះ គឺជាករណីគ្រុនផ្តាសាយបក្សីទីបីនៅកសិដ្ឋានចិញ្ចឹមមាន់នៅក្នុងឆ្នាំនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





