ក្រុមការងារកាកបាទក្រហមខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាជនរងគ្រោះដោយទឹកជំនន់២៤១គ្រួសារ
AKP ភ្នំពេញ ថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៥--
ឯកឧត្តម សរ សុពុត្រា និងក្រុមការងារកាកបាទក្រហមខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន២៤១គ្រួសារ ដែលរស់នៅក្នុងឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងបរិវេណវត្តពោធិសែនជ័យ(ហៅវត្តកញ្ចាញគោក)ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បមានប្រសាសន៍ថា៖ សូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ ការហូបចុក ប្រកបដោយអនាម័យជាប់ជានិច្ច ដើម្បីជៀសផុតពីជំងឺផ្សេងៗ ព្រមទាំងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកចំពោះកុមារតូចៗ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំង២៤១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ១យួរ,ម្សៅសាប៊ូ ១កញ្ចប់ និងឃីត ១កញ្ចប់។
ដោយ៖ ពេជ្រ សំអឿន( ប្រភព៖កាកបាទក្រហមកម្ពុជា )





