រដ្ឋបាលព្រៃឈើធ្វើបច្ចុប្បន្នភាពការកែសម្រួលកម្រងសេវាសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីការ ធវើបច្ចុប្បន្នភាពការកែសម្រួលកម្រងសេវាសាធារណៈ របស់រដ្ឋបាលព្រៃឈើ។

ឯកឧត្តម សួន សុវណ្ណ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំបច្ចុប្បន្នភាពកម្រងសេវាសាធារណៈឱ្យស្របតាមសភាពការណ៍បច្ចុប្បន្ន បង្កេីនប្រសិទ្ធិភាពនៃការគ្រប់គ្រងចំណូលមិនមែនសារពេីពន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាឱ្យការផ្តល់ និងទទួលសេវា ប្រេីរយៈពេលខ្លី ដំណេីរការដោយរលូនស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមជម្រាបជូនថា កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការរដ្ឋបាលព្រៃឈើ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រុងទាំងអស់ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ និងមន្រ្ដីរដ្ឋបាលព្រៃឈើពាក់ព័ន្ធជាច្រើននាក់ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





