បេក្ខជនប្រឡងបាក់ឌុបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥–អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖បេក្ខជនមួយរូបឈ្មោះ ភាង ដានី ភេទស្រី លេខបន្ទប់ ២៥ លេខតុ ៦០៨ គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព។ បេក្ខជនរូបនេះប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្ត រតនគិរី។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥នៃការ ប្រឡងបាក់ឌុបថ្ងៃដំបូងនេះដែរឱ្យដឹងថាសម្រាប់បេក្ខជនមួយរូបទៀតឈ្មោះ ផ្លឹម ភព មានជំងឺគ្រុនឈាម មានអាការៈវិលមុខ អស់កម្លាំងខ្លាំង ស្នើសុំប្រឡងនៅបន្ទប់សុខភាព។បន្ទាប់ពីមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃពីគ្រូពេទ្យប្រចាំមណ្ឌលផងដែរ។

បើតាមប្រភពដដែលនេះបានបញ្ជាក់បន្ថែមថានាពេលនេះបេក្ខជនទាំងពីរនាក់ កំពុងទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារមណ្ឌលប្រឡង៕


ដោយ៖មករា





