សហគមន៍កសិកម្មទំនើបម្រេចមេមត់ខេត្តត្បូងឃ្មុំចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានបំពេញបន្ថែមជាមួយ CASDP ទឹកប្រាក់១១ម៉ឺនដុល្លារ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- សហគមន៍កសិកម្មទំនើបម្រេចមេមត់ ខេត្តត្បូងឃ្មុំ ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានបំពេញបន្ថែមជាមួយ គម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP ទឹកប្រាក់ចំនួន ១១ម៉ឺនដុល្លារ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

សម្រាប់ការបញ្ចប់រដូវកាលផលម្រេចជុំទីមួយ សហគមន៍កសិកម្មទំនើបម្រេច មេមត់ ខេត្តត្បូងឃ្មុំសម្រេចបានប្រកបដោយលទ្ធផលល្អប្រសើរ និងសម្រេចបានប្រាក់ចំណូលលើសពីការរំពឹងទុកជាង ២ ២០០ លានរៀល។ ពេលនេះ សហគមន៍ពង្រីកផែនការអាជីវកម្មឆ្នាំថ្មីកើនដល់ទំហំ ទឹកវ្រាក់កើនដល់ ១,២លានដុល្លារ ដោយទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០ភាគរយពីធនាគារដៃគូ ជាមួយនឹងការចុះកុងត្រាលក់ម្រេចសហគមន៍ទុកជាមុនក្នុងតម្លៃលើសពីទីផ្សារ។


កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» មានដែលមានទីតាំងស្ថិតក្នុង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំសមាជិក៤២គ្រួសារ និងបន្ថែមសមាជិកថ្មីចំនួន២៥គ្រួសារទៀតដែលធ្វើឱ្យសហគមន៍កើនដល់ ៦៧ គ្រួសារ ឯផ្ទៃដីផលិតកម្មក៏កើនឡើងលើស៦៧ហិកតា ផងដែរ៕
ដោយ ណយ នឿន





