ប៉ូលិសអាហ្វហ្គានីស្ថានរឹបអូសបានថ្នាំញៀនជាង ១.០០០គីឡូក្រាម និងចាប់ខ្លួនអ្នករត់ពន្ធ ២នាក់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ១.០០០គីឡូក្រាម និងបានចាប់ខ្លួនអ្នករត់ពន្ធគ្រឿងញៀន ២នាក់នៅក្នុងខេត្តហ្សាប៊ុល ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងបាននិយាយថា គ្រឿងញៀនត្រូវបានលាក់ទុកនៅក្នុងឡានដឹកទំនិញ ហើយបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅក្នុងស្រុកសាហ៍ចយ។
សេចក្តីថ្លែងការណ៍បន្តថា ជនសង្ស័យ ២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយសំណុំរឿងរបស់ពួកគេត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





