ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសអ៊ីរ៉ាក់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (ICTS) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួន ១០នាក់នៅក្នុងប្រតិបត្តិការនៅទូទាំងខេត្តចំនួន ៦ ។
ទីភ្នាក់ងារ ICTS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងខេត្តឌីយ៉ាឡា ខេត្តសាឡាហ៊ូដឌីន ខេត្តនីនេវេហ៍ ខេត្តគៀគូក ខេត្តអានបារ និងខេត្តស៊ូឡាយម៉ានីយ៉ាហ៍ កងកម្លាំងក៏បានបំផ្លាញកន្លែងលាក់ខ្លួនរបស់ក្រុម IS ចំនួន ៦កន្លែងនៅតំបន់វាលខ្សាច់ក្នុងខេត្តអានបារផងដែរ។
ទីភ្នាក់ងារ ICTS បាននិយាយថា ខ្លួននឹងបន្តលុបបំបាត់ចោលនូវសំណល់នៃអំពើភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់។ ខណៈពេលដែលប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម IS ក្នុងឆ្នាំ២០១៧ ក្រុមដែលនៅសេសសល់នៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





