កូរ៉េខាងត្បូងនឹងចូលរួមពិព័រណ៍ការពារជាតិនៅប្រទេសតួកគីក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសព្វាវុធបាននិយាយកាលពីថ្ងៃពុធថា
ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមនៅក្នុងពិព័រណ៍ឧស្សាហកម្មការពារជាតិជាសាកលនៅប្រទេស តួកគីក្នុងសប្តាហ៍នេះ ដើម្បីផ្សព្វផ្សាយផលិតផលការពារជាតិក្នុងស្រុក និងជម្រុញការដេញថ្លៃនាំចេញរបស់ពួកគេ។
ពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិដែលបានបើកកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់រយៈពេល ៥ថ្ងៃនឹងប្រមូលផ្តុំមន្ត្រីការពារជាតិមកពីជាង ៨០ប្រទេស រួមទាំងរដ្ឋសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ។
រដ្ឋបាលកម្មវិធីការពារជាតិ (DAPA) បាននិយាយថា សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៦ស្ថាប័ននឹងបង្ហាញពីបច្ចេកវិទ្យាការពារជាតិក្នុងស្រុកដែលមានគោលបំណងចូលទៅក្នុងទីផ្សារអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។
រដ្ឋបាល DAPA បាននិយាយថា ខ្លួនគ្រោងនឹងដំណើរការស្តង់រួមនៅឯការតាំងពិពណ៌ការពារជាតិនាពេលខាងមុខនៅប្រទេសប៉ូឡូញក្នុងខែកញ្ញានិងសហរដ្ឋអាមេរិកក្នុងខែតុលា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





