កម្លាំងអាហ្វហ្គានីស្ថានរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀនក្នុងខេត្តភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យកងទ័ពក្នុងតំបន់លោក ចាវេដ អាហ្គា (Jawed Agha) បាននិយាយកាលពីថ្ងៃអង្គារថាកងទ័ពជាតិអាហ្វហ្គានីស្ថានបានរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀន និងឃាត់ខ្លួនអ្នករត់ពន្ធគ្រឿងញៀន ៣នាក់នៅក្នុងខេត្តហេលមេន ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីដដែលបានបន្ថែមថា វត្ថុតាងដែលរួមមានអាភៀន៧៣០គីឡូក្រាមដែលដាក់ក្នុងរថយន្តត្រូវបានកំណត់អត្តសញ្ញាណ និងរឹបអូសដោយមន្ដ្រីយោធា។
មន្ត្រីដដែលបានបន្តថា ពួកគេក៏បានរកឃើញកាំភ្លើងវែងចំនួន ២ដើមនិងទូរស័ព្ទចំនួន ២ គ្រឿងពីការកាន់កាប់របស់អ្នកចាប់ខ្លួន ហើយបានប្រគល់ឱ្យស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





