រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈចិនជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ -- ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន លោក វ៉ាង សៅហុង (Wang Xiaohong) បានជួបជាមួយ លោក អ៊ីវ៉ាន់ គូប្រាកូវ (Ivan Kubrakov)រដ្ឋមន្ត្រីមហាផ្ទៃប្រទេសបេឡារុស ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក វ៉ាង បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-បេឡារុស្ស បាននឹងកំពុងរីកចម្រើនយ៉ាងរឹងមាំ និងមានស្ថិរភាព។
លោក វ៉ាង បានអំពាវនាវឱ្យភាគីទាំងពីរដឹកនាំដោយការឯកភាពដ៏សំខាន់រវាងប្រមុខរដ្ឋទាំងពីរ ពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង និងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅលើវិស័យដូចជា ការការពារសន្តិសុខនយោបាយ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
លោក វ៉ាង បាននិយាយថា ភាគីទាំងពីរក៏គួរតែពង្រឹងសន្តិសុខសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ហើយរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បេឡារុស្ស។
ចំណែកលោក គូប្រាកូវ បានបង្ហាញពីឆន្ទៈរបស់ភាគីបេឡារុស្សក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាការពារសន្តិសុខនៃប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





