គណៈប្រតិភូមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអង្គារថា គណៈប្រតិភូមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដែលជាការកត់សម្គាល់ចុងក្រោយបំផុតនៃការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថាគណៈប្រតិភូដឹកនាំដោយលោកស្រី គីម ជុងស៊ុន (Kim Jong-sun) ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចបានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងកាលពីថ្ងៃមុន។ លោកស្រី គីម ទទួលបន្ទុកត្រួតពិនិត្យលើការងារផ្សេងៗ។
ទីភ្នាក់ងារ KCNA មិនបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែដំណើរទស្សនកិច្ចនេះហាក់ដូចជាមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអង្គការស្ត្រីរុស្ស៊ី ខណៈដែលវាកើតឡើងចំពេលដែលកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





