ជនសង្ស័យជាភេរវករ ២១នាក់ត្រូវបានចាប់ខ្លួននៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- កងទ័ពនីហ្សេរីយ៉ាបានប្រកាសថា កងទ័ពបានចាប់ខ្លួនមនុស្សចំនួន ២១នាក់ដែលសង្ស័យថាជាអំពើភេរវកម្ម ខណៈពេលដែលមនុស្សទាំងនោះកំពុងធ្វើដំណើរតាមរថយន្តចំនួន៥គ្រឿងនៅក្នុងតំបន់ Zinder ភាគអាគ្នេយ៍នៃប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ បានឱ្យដឹងថា ការត្រួតពិនិត្យដំបូងបានបង្ហាញថាជនសង្ស័យចំនួន ១៣នាក់ជាជនជាតិបរទេស ខណៈដែល ៨នាក់ទៀតជាពលរដ្ឋនីហ្សេរីយ៉ា។
សេចក្តីថ្លែងការណ៍បាននិយាយថា ការឆែកឆេររថយន្តបានរកឃើញវត្ថុផ្សេងៗដែលមានសក្តានុពលក្នុងការប្រើប្រាស់របស់យោធា រួមទាំងឧបករណ៍បំបាំងកាយ ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឃ្លាំមើល ធុងសាំងសាច់ប្រាក់ និងការផ្គត់ផ្គង់ស្បៀងអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់។ជនសង្ស័យ និងវត្ថុតាងត្រូវរឹបអូសបានប្រគល់ឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





