យ៉ាងហោចណាស់ភេរវករ ៧០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅប្រទេសម៉ាលី
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- កងទ័ពម៉ាលីបានប្រកាសកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ ភេរវករចំនួន ៧០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការកាលពីដើមសប្តាហ៍នេះនៅភាគខាងជើងនិងភាគកណ្តាលប្រទេសម៉ាលី។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពបានឱ្យដឹងថា ប្រតិបត្តិការដំបូងបានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ក្នុងការសម្របសម្រួលជាមួយកងទ័ពអាកាសមកពីសម្ព័ន្ធនៃរដ្ឋសាហែល ដែលជាលទ្ធផលក្នុងការលុបបំបាត់ភេរវករប្រហែល ៤០នាក់នៅក្នុងតំបន់ Anderamboukan ភាគខាងជើង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការលើកទីពីរដែលធ្វើឡើងពីរថ្ងៃក្រោយមកដោយបាននាំទៅដល់ការបំផ្លាញមូលដ្ឋានក្រុមភេរវករ និងមូលដ្ឋានហ្វឹកហ្វឺននៅតំបន់ Niiono ភាគកណ្តាលប្រទេសម៉ាលី ហើយបានសម្លាប់ភេរវករប្រហែល ៣០នាក់។
ប្រទេសម៉ាលីបានប្រឈមមុខនឹងវិបត្តិពហុភាគីចាប់តាំងពីឆ្នាំ២០១២ដោយមានការបះបោរបំបែកខ្លួន ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងមានមនុស្សរាប់សែននាក់បានផ្លាស់ទីលំនៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





