កិច្ចប្រជុំកំពូលពាណិជ្ជកម្មចិនឆ្នាំ២០២៥ ធ្វើឡើងនៅប្រទេសនូវែលសេឡង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- កិច្ចប្រជុំកំពូលធុរកិច្ចចិនឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅទីក្រុងអូកលែន។
នៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក គ្រីស្ដូហ្វឺ លូសុន (Christopher Luxon) បានរៀបរាប់សង្ខេបអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ។
លោក លូសុន បានរំលឹកឡើងវិញពីសារៈសំខាន់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យោងតាមលោក លូសុន បានឱ្យដឹងថា ច្រើនជាង ២០% នៃការនាំចេញរបស់ប្រទេសនូវែលសេឡង់ទៅកាន់ប្រទេសចិន។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនូវែលសេឡង់ លោក វ៉ាង សៅឡុង (Wang Xiaolong) បាននិយាយថា «ភាគីចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីនូវែលហ្សេឡង់ ដើម្បីការឯកភាពគ្នាដែលមេដឹកនាំរបស់យើងសម្រេចបាន ផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជន និងដើម្បីបញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





