ចំនួនអ្នកស្លាប់កើនឡើងដល់ ២៨នាក់ក្នុងឧបទ្ទវហេតុក្រឡាប់នាវាទេសចរណ៍នៅប្រទេសវៀតណាមភាគខាងជើង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៨នាក់បន្ទាប់ពីនាវាទេសចរណ៍មួយបានក្រឡាប់នៅឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃសៅរ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងថា នៅម៉ោងប្រហែល១:៣០ រសៀលថ្ងៃសៅរ៍ នាវានេះត្រូវបានជាប់នៅក្នុងព្យុះមួយរំពេច។ គិតត្រឹមម៉ោង ២:០៥នាទីរសៀល នាវានេះបានបាត់ការទាក់ទង និងបានលិចជាបន្តបន្ទាប់។
កាសែតក្នុងស្រុក Tien Phong (Pioneer) បានរាយការណ៍ថា នាវានេះបានដឹកអ្នកដំណើរ ចំនួន ៤៨នាក់ក្នុងនោះមានបុរស ២៤នាក់ និងស្ត្រី២៤នាក់ ដោយពួកគេភាគច្រើនជាយុវជន និងកុមារ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





