ភេរវករ ៣នាក់ត្រូវបានសម្លាប់នៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភេរវករ ៣នាក់ដែលមានទំនាក់ទំនងជាមួយក្រុម Tehrik-e-Taliban Pakistan (TTP) ខុសច្បាប់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការចារកម្មរួមគ្នាមួយនៅក្នុងខេត្តឃីបឺ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ដោយប៉ូលិសក្នុងតំបន់ និងនាយកដ្ឋានប្រឆាំងភេរវកម្មនៅជាយក្រុងបាននូ ដោយផ្អែកលើព័ត៌មានជំនួយ។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលនៃការវាយឆ្មក់ កងកម្លាំងបានអនុវត្តន៍ច្បាប់ដោយដកហូតកាំភ្លើងវែង កាំភ្លើងខ្លី និងឧបករណ៍បំផ្ទុះធ្វើដោយដៃ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





