រូបថតប្រចាំសប្តាហ៍៖ អតីតអគារសាលាខេត្តបាត់ដំបង ដែលមានអាយុកាល ១២១ឆ្នាំ
AKP បាត់ដំបង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ --











អតីតអគារសាលាខេត្តបាត់ដំបង ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩០៥ ដែលកាលសម័យនោះ អគារនេះត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥។ បច្ចុប្បន្នអគារអតីតសាលាខេត្តនេះ ត្រូវបានរៀបចំឱ្យទៅជាសារមន្ទីរបេតិកភណ្ឌរបស់ខេត្ត ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តនៅភាគពាយ័ព្យមួយនេះ។
រូបថត៖ លន ហ្សាឌីណា





