កងទ័ពចិន និងស៊ែប៊ីធ្វើសមយុទ្ធរួមគ្នានៅភាគខាងជើងប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពចិន និងស៊ែប៊ីនឹងធ្វើការហ្វឹកហ្វឺនរួមគ្នានៅក្នុងខេត្តហឺប៉ី ភាគខាងជើងប្រទេសចិននៅពាក់កណ្តាល និងចុងខែកក្កដា។
លោក ជាំង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា Peace Guardian-2025 នឹងក្លាយជាការហ្វឹកហ្វឺនរួមគ្នាលើកដំបូងរវាងយោធាចិន និងស៊ែប៊ី។
លោក ជាំង បានបន្ថែមថា នេះត្រូវបានគេរំពឹងថានឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពដែលចូលរួម និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងយោធាទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





