សប្បុរសជននាំយកទឹកបរិសុទ្ធ១០០០កេស ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥-- លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានអញ្ជើញទទួលទឹកបរិសុទ្ធចំនួន១០០០កេស ជាអំណោយរបស់ក្រុមហ៊ុន Quanzhou Puxin Emergency Services Co.,Ltd. តាមរយៈលោកវរសេនីយ៍ឯក អ៊ុ សន្យា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ សម្រាប់ទុកប្រើប្រាស់តាមតម្រូវការក្នុងអង្គភាព នាព្រឹកថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ សូមសម្តែងនូវអំណរគុណ និងអគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន Quanzhou Puxin Emergency Services Co.,Ltd. និងលោកវរសេនីយ៍ឯក អ៊ុ សន្យា ដែលមានទឹកចិត្តសប្បុរសធម៌ ជាពិសេសទឹកចិត្តមនុស្សធម៌ សម្រាប់សុខទុក្ខកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នាពេលនេះ ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ហើយនេះគឺជាទឹកចិត្តសប្បុរសធម៌នៃការចែករំលែកជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។


ជាមួយគ្នានេះដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានប្រសាសន៍ជូនពរលោកលោក លោកស្រី ជាប្រធានក្រុមហ៊ុន Quanzhou Puxin Emergency Services Co.,Ltd. ព្រមទាំងសហការីទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងពលំ មាំមួន ប្រាជ្ញាជ្រះថ្លាវាងវៃ សម្រេចកិច្ចការអ្វីបានជោគជ័យដូចសេចក្តីប្រាថ្នា៕
ដោយ ងូ សុមុនី





