កងកម្លាំងជំនាញជលផលខេត្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទក្នុងដែននេសាទរបស់ខ្លួន
AKP ខេត្តកំពង់ចាម ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥-
ដើម្បីការពារធនធានមច្ឆាជាតិ កម្លាំងជំនាញខណ្ឌរដ្ឋបាលរដ្ឋបាលជលផសខេត្តកំពង់ចាម នៅថ្ងៃទី ០១ កក្កដាឆ្នាំ២០២៥នេះ សហការជាមួយសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍សាមគ្គីឃុំមៀន បានប្រតិបត្តិការចុះបង្ក្រាបបទល្មេីសជលផលនៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយ រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណីរួមមាន ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ បង្គោលចម្រឹងចំនួន ៩០ដើម និងចាក់លែងកូនត្រីចម្រុះមួយចំនួនផងដែ។

លោក លី ស្រុី នាយខណ្ឌរដ្ឋបាលជលផលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ធទាំងអស់ចូរនាំគ្នា ចូលរួមថែរក្សា សម្បត្តិធម្មជាតិ មច្ឆាជាតិ ពិសេសក្នុងរដូវបិទនេសាដលម្បីឲ្យ មច្ឆាជាតិ ពងញាស់កកើតកូន ព្រោះវាជារដូវពងញាស់ នៃពពួកមច្ឆាជាតិ ដែលមានតួនាទីដ៏ សំខាន់ក្នុងការធានាបាននូវសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ធយើង ចូរកុំប្រព្រឹត្ត បទល្មើសនេសាទណាដែលត្រូវហាមឃាត់និងខុសច្បាប់ជាដាច់ខាត ដើម្បីកំណើនមច្ឆាជាតិក្នុងដែនធម្មជាតិ៕


ដោយ៖ ឆាយ ម៉ុត





