ប្រធានរដ្ឋសភាកម្ពុជានិងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជានិងប្រធានរដ្ឋសភាអារ៉ាប៊ី សាអូឌីត បានប្តេជ្ញា ពង្រឹងទំនាក់ទំនង ដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជា ពលរដ្ឋនិងប្រទេសជាតិ។ការប្តេជ្ញានេះធ្វើឡើងនៅពេលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរា ជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវកា រនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជា ណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសា អូឌីត កាលពីឆ្នាំកន្លងទៅនោះ។ សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភា គីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្ប ញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើ វេទិកាអន្តរសភានានា។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លា យជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំ នាក់ទំនងប្រជា ជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសទំាងពី រឱ្យកាន់តែរីកចម្រើនឡើង។ ឯកឧត្តមបណ្ឌិតបានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា គោលដៅអភិវឌ្ឍន៍កម្ពុជាដ៏ត្រឹមរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេ សអភិវឌ្ឍន៍នោះ នឹងសម្រេចបានជោគជ័យជាមិនខានឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើន ហើយប្រ ជាពលរដ្ឋខ្មែរមានក្រមសីលធម៌ខ្ពស់ ដែលជាប្រភពទាក់ទាញវិស័យទេសចរណ៍។ ឯកឧត្តមសង្ឃឹមថា កម្ពុជានិងអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំ រុញទំនាក់ទំនងគ្រប់វិស័យកាន់តែងាយស្រួលឡើង។ ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើ រទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូ សបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅបំពេញទស្សន កិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិ តប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាព និងបានលះបង់គ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈរហូតមក។ មរតករបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនីតិកាលទី៧នៃរ ដ្ឋសភានេះ ប្រកដោយថាមវន្ត វ័យក្មេង ពោលពេញដោយសមត្ថភាព ចំណេះដឹងនិងសីលធម៌ខ្ពស់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្ត បច្ចកោណ ក្នុងការដឹកនាំកម្ពុជាឆ្ពោះសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍

ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាពនិងសម្តែងនូវសុទិដ្ឋិនិយមថា ដំណើរទស្សន កិច្ចនេះនឹងទទួលបានលទ្ធផលជាក់ស្តែងថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យ ទំនាក់ទំនង រវាងសភា និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ រឹងមាំ ធន់ និងស្ថិតស្ថេរយូរអង្វែង ជាមួយនឹងក្ដីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏ ពីរព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតមកកាន់កម្ពុជាកាន់តែច្រើនឡើង។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសក្តានុពលវិស័យថាមពល ចំណែកកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម។ កម្ពុជាសង្ឃឹមថា អារ៉ាប៊ីសាអូឌីត និងទទួលនាំចូលកសិផលពីកម្ពុជា និងវិនិយោគនៅលើវិស័យអាហារហាឡា ល់នៅកម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីតមិន គួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុ ណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេ ដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់៕





ដោយ៖ ប៊ុនរិទ្ធ





