ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី អង្គរ សំបូរព្រៃគុក ចុះពិនិត្យការអភិរក្ស នៅប្រាសាទសំបូរព្រៃគុក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥-- ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី អង្គរសំបូរព្រៃគុក បានចុះត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទ និងអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ីបានចុះពិនិត្យតាមការដ្ឋានមួយចំនួនដូចជា ខ្លោងទ្វារខាងក្រៅខាងកើត (C12) ប្រាង្គ(C1) នៃក្រុមប្រាសាទតោ ប្រាង្គអដ្ឋកោណ (Y) ក្រុមប្រាសាទត្រពាំងរពាក់ និងប្រាសាទក្បាលជ្រូក ព្រមទាំងពិនិត្យពីវឌ្ឍនភាពផ្លូវវាងថ្មី ក្រុមប្រាសាទសំបូរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការអន្តរជាតិបានផ្តល់អនុសាសន៍នាពេលកន្លងមក។ សូមជម្រាបជូនថា កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១៩-២០ ខែមិថុនា ខាងមុខនាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រាខេត្តសៀមរាប៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





