តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុនប្រគល់សមុច្ច័យចំនួន២២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
លោក ប្រាក់ ប៊ុនទិត្យ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកសមុច្ច័យចំនួន២២ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១ ដែលទទួលបានពីប្រជាជននៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី៣០ឆ្នាំមុន មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

ការសម្រេចចិត្តប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា អភិរក្សតាមបច្ចេកទេស ទុកជាសម្បត្តិជាតិ និងសម្រាប់ការសិក្សាស្រាវជ្រាវ ក្រោយរក្សាទុកអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយយល់ថា សារមន្ទីរមានតួនាទីសំខាន់ក្នុងការថែទាំ និងអភិរក្ស រួមទាំងតាំងបង្ហាញនូវវត្ថុបុរាណនានាដែលបានមកអំពីការកំណាយស្រាវជ្រាវ និងទទួលបានពីប្រជាពលរដ្ឋផង៕

ដោយ ឃុត សៅ





