កម្ពុជាបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥-- ភាគីកម្ពុជាបានសម្រេច បិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥បានឲ្យដឹងថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថាការបិទច្រកដូងនេះបន្ទាប់ពីស្ថានការនៅតាមព្រំដែនរវាងកម្ពុជានិងថៃមានភាពតានតឹងជាមួយគ្នា៕

ដោយ៖ ប៊ុនរិទ្ធ





