រដ្មមន្រ្តីក្រសួងក្រសួងប្រៃសណីយ៍៖ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ដោយសារការគំរាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគំរាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគំរាមកំហែងរបស់ភាគីថៃមកលើកម្ពុជា»៕
ដោយ៖ រិទ្ធី





