រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចូលរួមកម្មវិធីសិក្ខាសាលា”អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា”
AKP ភ្នំពេញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុ្ងងសិក្ខាសាលា “អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា” ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការរៀបចំជាមួយនឹងអង្គការយូណេស្កូប្រចាំកម្ពុជា ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋាន ជាពិសេសបទពិសោធន៍ល្អៗជាមួយដៃគូជាតិ និងអន្តរជាតិដែលជាចំណែកយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោយបាយឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋកម្ពុជា។ នាឱកាសនេះផងដែរ ក៏មានការចែកជូននូវវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល៣ខែស្តីពី”ASEAN-UK Hybrid Creative Economy Training Program” ដែលរៀបចំដោយBritish Council ។

ក្នុងសិក្ខាសាលានេះមានការចូលរួមពីអង្គទូត តំណាងអង្គទូត តំណាងលេខាធិការដ្ឋានអាស៊ាន ក្រសួង ស្ថាប័ន អង្គការ សមាគម និងដៃគូអភិវឌ្ឍនានា ជាច្រើនរូបផងដែរន៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងវប្បធម៌)





