សម្តេចតេជោ ហ៊ុន សែន៖ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖
«យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិ ក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ»។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា សម្តេចនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លាន រៀលជាដំណាក់កាលទីមួយ។ សម្តេចតេជោក៏សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំង អស់គ្នា។


ជាមួយគ្នានេះ ការលើកឡើងរបស់សម្តេចតេជោដូចនេះ បន្ទាប់ពីមូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើម
ជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍CTN ។
សម្តេចតេជោប្រធានព្រឹទ្ធសភាក៏សូមអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការ
អំពាវនាវរបស់ខ្ញុំ។ សម្តេចតេជោបានអះអាងថា តាមរយៈមូលនិធិនេះគឺជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង៕
ដោយ៖ ប៊ុនរិទ្ធ





