រដ្ឋបាលខេត្តកំពង់ស្ពឺបើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៥
AKP កំពង់ស្ពឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយគណ:កម្មការលទ្ធកម្មឃុំក្នុងស្រុកសំរោងទង បើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាម៉េប្រើប្រាស់របស់មូលនិធិឃុំឆ្នាំ២០២៥ ដែលមានចំនួន៣ឃុំ ឃុំកាហែង ឃុំរលាំងចក និងឃុំរលាំងគ្រើល ស្ថិតក្នុងស្រុកសំរោងទង ក្រោមអធិបតីភាពលោក យង់ ទី មេឃុំរលាំងចក និងជាប្រធានលទ្ធកម្មឃុំ ពិធីនេះក៏មានការចូលរួមពីលោកមេឃុំ ក្រុមការងារបច្ចេកទេសគាំទ្រឃុំ ក្រុមហ៊ុនទទួលការសាងសង់ជាច្រើនក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើន ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាស្រុកសំរោងទង។

ពិធីបើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាម៉េប្រើប្រាស់របស់មូលនិធិឃុំឆ្នាំ២០២៥
-ឃុំរលាំងចក ស្ថិតក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ៦ ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំរលាំងចក បានទៅលើ ក្រុមហ៊ុន ពេជ្រចន្ទរតនៈ ដែលដេញបានផ្លូវមានប្រវែង 600ម៉ែត្រ ថវិកា152,600,000រៀល។
-ឃុំកាហែង ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ៩ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំកាហែង បានទៅលើ ក្រុមហ៊ុន ស្ថាបនាថៃឆេង ដែលដេញបានផ្លូវ មានប្រវែង 530ម៉ែត្រ ថវិកា123,914,000រៀល។


-ឃុំរលាំងគ្រើល ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ៦ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំរលាំងគ្រើល បានទៅលើក្រុមហ៊ុន ស្រីអូនអភិវឌ្ឍន៍ ដែលដេញបានផ្លូវមានប្រវែងប្រវែង 775ម៉ែត្រថវិកា 186,000,000រៀល។
ក្នុងឱកាសបញ្ចប់ការដេញថ្លៃសាងសង់ផ្លូវខាងលើ លោក យង់ ទី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយត្រូវធ្វើការកែលម្អឡើងវិញកន្លែងដែលខុសលក្ខណៈបច្ចេកទេស ឱ្យត្រូវតាមគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕


ដោយ៖ លឹម សាន្ត





