ព្រឹកនេះ រដ្ឋសភា និងព្រឹទ្ធសភា កំពុងបើកសមាជដើម្បីពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ចំនួន៣
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--ដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៥នេះ រដ្ឋសភា និងព្រឹទ្ធសភាបានបើកកិច្ចប្រជុំសមាជ ដោយលើកយករបៀបវារៈសំខាន់ចំនួន៣ ដើម្បីយកមកពិភាក្សា និងអនុម័ត។

សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីសមាជិក សមាជិការរដ្ឋសភា ព្រឹទ្ធសភា សរុបចំនួន១៧៩អង្គ/រូប ដោយកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរបៀបវារៈដូចតទៅ៖ ១- ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ២- ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៣- ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម៕



ដោយ៖ ប៊ុនរិទ្ធ





