ឯកឧត្តម អេង ចំរើន ដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តកំពស្ពឺ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៩ក្រុង ស្រុក ក្នុងខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ជាលទ្ធផលសម្រេចបាននៃកិច្ចប្រជុំគឺ៖ ទី១. សមាគមមនុស្សចាស់ឃុំ សង្កាត់បានយល់ដឹងពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវនិតិវិធីក្នុងការរៀបចំសមាគមមនុស្សចាស់ពីមន្ត្រីជំនាញ។ ទី២. សមាគមមនុស្សចាស់ឃុំ សង្កាត់បានយល់ជ្រួតជ្រាបពីនីតិវិធីក្នុងការរៀបចំរចនាសម័្ពន្ធគណៈកម្មការសមាគមមនុស្សចាស់បានច្បាស់ ការប្តេជ្ញាចិត្តខ្ពស់ពីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ក្នុងការជំរុញបន្ថែមដើម្បីឱ្យសមាគមមនុស្សចាស់ឃុំ សង្កាត់ ឱ្យដំណើរការរលូន និងនិរន្តរភាព។ កិច្ចប្រជុំក៏មានការតាំងចិត្តរបស់មេឃុំ-ចៅសង្កាត់ និងប្រធានសមាគមមនុស្សខេត្តនឹងបន្តស្វះស្វែងខ្ពស់ក្នុងការពង្រឹងសមាគមរបស់ខ្លួនឡើងវិញ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម វ៉េង រិទ្ធិស័ក្កិ អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ស្រី លីនណា ប្រធានមន្ទីរស.អ.យ. ខេត្តកំពង់ស្ពឺ លោក-លោកស្រី អភិបាលអភិបាលរងក្រុង ស្រុក លោក-លោកស្រីក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ នៃក្រុង-ស្រុកទាំង៩ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ១៨០នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





